សារពីនាយកគ្រប់គ្រង

បណ្ឌិត សំ ចាន់ធី
ជំនាញគ្រប់គ្រងធនធានធម្មជាតិ និង ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម
នៅទីនេះ យើងយល់យ៉ាងពិតប្រាកដអំពីតម្រូវការ និងការព្រួយបារម្ភរបស់គម្រោងវិនិយោគ របស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។ តាមរយៈគតិយុត្ត និងការរៀបចំស្ថាប័ន ការគិតគូរអំពីការបំពុលបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ត្រូវបានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ និងប្រុងប្រយ័ត្នខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធសំខាន់ៗ។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមត្រូវបានកំណត់ជាកាតព្វកិច្ចចាំបាច់ ដែលមិនអាចខ្វះបានក្នុងការ អនុម័តគម្រោងវិនិយោគ ដើម្បីបញ្ចៀសនិងកាត់បន្ថយនូវហេតុនិងផលប៉ះពាល់នានា ទៅលើធនធានបរិស្ថាន សង្គម និងវប្បធម៌។ ក្រុមហ៊ុន អ៊ែសេសម៉ិន & សឹលូសិន ឯ.ក ជាក្រុមហ៊ុនទីប្រឹក្សាជំនាញដែលបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន ថាជាក្រុមហ៊ុនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងត្រឹមត្រូវក្នុងការ ផ្តល់សេវាលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនយើងមានបទពិសោធន៍ ជំនាញ និងកិច្ចសហការល្អជាច្រើនក្នុងការធានាបាននូវការសិក្សាវាយតម្លៃ ដែលប្រកបដោយគុណភាពនិងបច្ចេកទេសខ្ពស់ ទៅតាមបរិបទនៃការ វិនិយោគរបស់វិនិយោគិនទាំងឡាយ។
សូមធ្វើការទំនាក់ទំនងមកយើងខ្ញុំ ដើម្បីប្រឹក្សាយោបល់ និងការបំពេញកាតព្វកិច្វទាំងឡាយអំពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម និងការរៀបចំសកម្មភាព និងការសិក្សាជាយុទ្ធសាស្ត្រផ្សេងៗទៀត។
យើងរីករាយនឹងធ្វើការសហការជាមួយអ្នកគ្រប់ពេលវេលា!
ទស្សនៈវិស័យ (VISION) ៖ ទស្សនៈវិស័យរបស់យើងគឺ ជាដៃគូរសហការប្រកបដោយគុណភាព និងទំនុកចិត្តឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព
បេសកកម្ម (MISSION) ៖ ក្រុមហ៊ុន អេ&អេស ធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ដោយផ្តល់នូវសេវាកម្ម និងការគាំពារបច្ចេកទេសទាំងឡាយត្រឹមត្រូវដែលជំរុញឱ្យការវិនិយោគទទួលបានជោគជ័យ និងរក្សាបាននូវការពារបរិស្ថាន និងសង្គម។
គុណតម្លៃ (VALUES)៖ គុណតម្លៃរបស់យើងគឺ
ភាពល្អឥតខ្ចោះ (EXCELLENCE)៖ យើងព្យាយាមសម្រេចឱ្យបាននូវភាពល្អឥតខ្ចោះនូវរាល់សកម្មភាពរបស់យើងធ្វើ។
គណនេយ្យភាព (ACCOUNTABILITY)៖ យើងមានការទទួលខុសត្រូវនូវសកម្មភាពរបស់ពួកយើង។
និរន្តរភាព (SUSTAINABILITY)៖ យើងជឿថាអាជីវកម្មនេះអាចជោគជ័យបានដរាបណាមានការផ្សំគ្នារវាងកត្តាបរិស្ថាន សង្គម និងសេដ្ឋកិច្ច។
ប្រសិទ្ធផល (EFFECIENCY)៖ យើងធ្វើការដោយភាពវៃឆ្លាតនិងមានប្រសិទ្ធភាពខ្ពស់ជាមួយភាគីពាក់ព័ន្ធ។
បច្ចុប្បន្នភាព (UPDATE)៖ យើងធ្វើការប្រកបដោយភាពច្នៃប្រឌិត និងព្យាយាមរៀនសូត្រគ្រប់ដំណាក់កាល។
ការតាំងចិត្តខ្ពស់ (HIGH COMMITMENT)៖ យើងតស៊ូជំនះគ្រប់ឧបសគ្គ ក្រាញ់ននៀល និងដោះស្រាយគ្រប់បញ្ហា។